Wednesday, March 9, 2011
Tuesday, February 22, 2011
រឿងភ្នំសែនហាន នៅខេត្តកំពត
នៅខេត្តកំពត ក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្នំមួយឈ្មោះថា ភ៉្នំសែនហាន។ តាំងនៅទិសខាងលិចវត្តអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ អតីតស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយពីវត្តនេះប្រមាណ៣គីឡូមែត្រ។ ភ្នំនោះមានបណ្តោយប្រមាណ១០គ.ម ទទឹងប្រហែលជា៥គ.ម កម្ពស់តាមចម្ងាយផ្លូវដើរឡើងពីជើងភ្នំដល់កំពូល ប្រមាណ ២គ.ម ហើយមានដើមរុក្ខជាតិគ្រប់មុខ ដុះលើភ្នំនោះណែនណាន់តាន់តាប់។ នៅក្បែរជើងភ្នំមានជ្រោះមួយ ឈ្មោះជ្រោះស្លា ស្ថិតនៅខាងលិចវត្តអង្គពន្លឺដែលមានទឹកពណ៌ខៀវថ្លាឆ្វង់ គួរជាទីរីករាយសប្បាយ ជាលំនៅនៃពួកមច្ឆាជាតិទាំងឡាយ។
ភ្នំនេះមានឈ្មោះថា សែនហាន ដោយមានរឿងព្រេងដែលអ្នកស្រុកនិទានតៗគ្នាមកថា ៖
សម័យពីព្រេងនាយក្នុងគ្រាមួយួ ដែលអ្នកស្រុកអំណត់ណាស់ មានមនុស្សច្រើននាក់ទៅរកស៊ីធ្វើការនៅជើងភ្នំនោះ ដែលជាភ្នំពុំទាន់មានឈ្មោះថាអីនៅឡើយ ហើយភ្នំនោះពុំទាន់មានដើមឈើច្រើននៅឡើយផង គេបាននាំគ្នាដាំដំណាំផ្សេងៗជាច្រើនមាន ចេក ពោត ត្រាវ ដំឡូង ដូង ស្លា ជាដើម។ ក្នុងគ្រានោះមានតាម្នាក់ឈ្មោះ សែន នៅធ្វើចំការក្នុងទីនោះដែរ។ ពេលដែលដំណាំកំពុងតែលូតលាស់ល្មមប្រើការបាន ស្រាប់តែមានដំរីសមួយ ចូលមកកាច់ចេក ដកដំណាំនោះស៊ីជារឿយៗ។ តាសែនគិតថា បើអញមិនរកមធ្យោបាយកំចាត់ដំរីនេះចេញទេ មុខតែថ្ងៃណាមួយវានឹងស៊ីដំណាំនេះអស់ជាមិនខាន ទើបគាត់ចាប់កាំបិតលំពែងនិងកាំបិតព្រោះដេញចាក់កាប់ដំរីនេះដរាប ដល់ស្លាប់ ឯជនឯទៀតមិនហ៊ានដេញចាក់កាប់ដំរីនោះសោះឡើយ។ កាលដែលតាសែនសម្លាប់ដំរីនោះបានហើយ អ្នកស្រុកភូមិទាំងអស់គ្នា ហៅគាត់ថា តាសែនក្លាហានៗ។
លុះចំណេរតៗមក ពេលតាសែនគាត់ធ្វើមរណកាលហើយក្តីក៏មនុស្សអ្នកស្រុកភូមិនាំគ្នា ហៅភ្នំដែលជាលំនៅតាសែននោះថា ភ្នំតាសែនក្លាហាន លុះយូរៗតៗទៀត ក៏ហៅខ្លីមកត្រឹម ភ៉្នំសែនហានៗ រហូតមកដល់សព្វថ្ងៃនេះ។

រឿងវត្តសំពៅប្រាំ នៅភ្នំបូកគោ
វត្តសំពៅប្រាំ ស្ថិតនៅទីខ្ពង់រាប នៃភ្នំបូកគោ ដែលសព្វថ្ងៃនេះរាជការបានតាំងជាទីក្រុងទេសចរណ៏មួយយ៉ាងសំខាន់ សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រុ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃគេកាត់ចេញដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រងពិសេសដាច់ចេញពីខេត្តកំពត។
សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឱ្យទាន់សម័យ ឯផ្លូវថ្នល់ដែលលូនក្រវេចក្ររៀនតាមចង្កេះភ្នំ កាត់ជាជ្រោះឡើងទៅខ្ពង់បុព្វតានេះ ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អាតបាត រថយន្តតូចគ្រប់ធុនបើកបរគ្មានលំបាកទេ លើកលែងតែរថយន្តធំវែងៗបើកបរពុំបាន ត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។ ផ្លូវឡើងនេះមានចម្ងាយចាប់តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ៣ (ផ្លូវកំពត-វាលរិញ) ទៅមាន៣២គ.ម ប៉ុនែ្តដោយផ្លូវបត់បែន ហើយត្រូវឡើងជាដរាបផង រថយន្តបើកពុំសូវលឿនប៉ុន្មានទេ។ ពីដើមខ្ពង់រាបបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតីអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេស កម្ពុជាបានចាត់កសាង ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។ កាលពីសម័យកសាងនោះ ដោយទ្រង់ថា បារាំងរៀបចំ ធ្វើទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដោយមានកូនវិហារតូចមួយនឹងចេតិយឡើងមួយដែរ។ សំណង់វត្តនេះតាំងលើដីខ្ពស់ ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ ចម្លែកជាងគេគឺផែនថ្ម ជាបន្ទះៗ មានទំហំបណ្តោយប្រមាណជាជាង១០មែត្រ និងកំពស់ប្រហែលជិត១០មែត្រដែរ។ ទ្រង់ទ្រាយផែនថ្មនេះមានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នាជាប្រាំសន្លឹក មានសណ្ឋានដូចក្តោងសំពៅត្រដាង។ ដោយឃើញរូបភាពនៃថ្មទាំងប្រាំផែននេះ មានសណ្ឋានដូចសំពៅ៥ កំពុងបើកក្តោង ហើយការកសាងក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មត់ថា “វត្តសំពៅប្រាំ ” ។
កាលបើបានឈ្មោះនេះហើយ អ្នកផងក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមានស្រាប់មកហើយ គឺរឿងព្រះថោងនាងនាគនោះឯង ៖
ក្នុងកាលកន្លងយូរមកហើយ កាលនោះមានសេ្តចខ្មែរយើងមួយអង្គព្រះនាមព្រះថោង។ រឿងដើមនៃក្សត្រអង្គនេះ គឺព្រះអង្គជាព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនិងបិតា ដែលតំរូវឱ្យព្រះអង្គគោរពបូជាព្រះអនុជពៅ ម៉្លោះហើយទ្រង់យាងចាកចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួក ចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយមានដើមធ្លកមួយដើមដុះ នាកណ្តាលវាលខ្សាច់នោះ។ ព្រះអង្គបញ្ឈប់ពលរេហ៏នៅទីនោះសម្រាកព្រះកាយនៅក្រោមដើមធ្លក។ ពេលព្រលឹមស្វាងឡើង ព្រះអង្គយាងមួយព្រះអង្គឯង លំហែរកាយតាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសំលេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិតបានជួបនឹងនាងនាគ ដែលកំពុងនាំភិលៀងមកកំសាន្តឆ្នេរសមុទ្រនេះ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏យល់ព្រម តែសូមឱ្យព្រះអង្គតោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះភុជង្គនាគជាព្រះបិតា។ លុះព្រះអង្គតាមព្រះនាងទៅដល់ឋាននាគអស់រយៈ៧ថ្ងៃ ក៏សូមលាព្រះបិតាក្មេកនាំមហេសីមកឋានមនុស្សវិញ។ កាលនោះព្រះបាទភុជង្គនាគ បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតំលៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជ្យនៅឋានមនុស្សលោក។ សំពៅទាំង៥នោះ បើកក្តោងសំដៅមាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតំរៀបគ្នា រើប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីណាមួយ មានទីទួលខ្ពស់រៀបចំកសាងជាទីក្រុងឡើង។ ឯសំពៅទាំងប្រាំនោះក៏បញ្ឈរទុកសម្រាប់ព្រះអង្គមានដំណើរទៅណាមក ណា ទ្រង់គង់ក្រសាលតាមព្រះចិន្តា។ ពលរេហ៏ទាំង៥០០នាក់ក៏ដង្ហែព្រះថោងនិងនាងនាគ ទៅចាប់ស្ថាបនាទីក្រុងរាជនិវេសន៏ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ លុះអស់កាលជាយូរលង់ក្រោយមក ឆ្នេរសមុទ្រចេះតែស្រុតស្រកឆ្ងាយទៅៗ ដីក៏កាន់តែដុះខ្ពស់ឡើងៗ សំពៅទាំងប្រាំនោះក៏កឿងនៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដី នៅសល់តែក្តោងទាំង៥ ដែលគេឃើញសព្វថ្ងៃនេះ។
នេះហើយជារឿងព្រេងដែលអ្នកស្រុកប្រឌិត ភ្ជាប់នឹងស្ថានភាពវត្តនៅលើភ្នំបូកគោ។ ប៉ុនែ្តបើតាមការស្រាវជ្រាវវិញវត្តនេះពុំមែនជាវត្ថុបុរាណណាស់ ណាទេ ក៏ជាវត្តថ្មីមួយដែលព្រះករុណាព្រះបាទព្រះស៊ីសុវត្ថិមុនីវង្ស ព្រះចៅប្រទេសកម្ពុជា ទ្រង់កសាងឡើងកាលពី គ.ស ១៩២៤ គឺនៅគ្រាដែលរាជការអាណាព្យាបាលបារាំង គេស្ថាបនាទីតំបន់បូកគោធ្វើជាទីលំហែរសម្រាប់យកខ្យល់ត្រជាក់តាម ធាតុអាកាសស្រុកអ៊ឺរ៉ុប។ កាលនោះរាជការបារាំង គេបានថ្វាយចំពោះព្រះកុរណាជាអង្គម្ចាស់ជីវិត នូវទីកន្លែងមួយសម្រាប់ព្រះអង្គស្ថាបនាជាព្រះដំណាក់មួយនៅបូកគោ នោះ ដូច្នោះហើយព្រះអង្គក៏ផ្តួចផ្តើមព្រះទ័យកសាងជាវត្តមួយនេះឡើង ដោយជ្រើសរើសយកទីទួលដែលជាប់នឹងផែនថ្ម៥សន្លឹកធំៗនោះ សង់ជាព្រះវិហារមួយតូចតែស្អាតស្អំ និងចេតីយមួយទៀតនៅពីមុខព្រះវិហារនេះ ហើយសន្មត់យកនាភាភិធេយ្យថា “វត្តសំពៅប្រាំ” គឺយកតាមលំនាំទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្លោងសំពៅប្រាំផ្ទាំង ឋិតនៅត្រង់នោះស្រាប់។
សព្វថ្ងៃបូកគោជាទីមនោរម្យមួយសម្រាប់ទេសចរណ៏ ធ្វើដំណើរទៅលំហែរសម្រាកកាយនៅគ្រប់ពេលឈប់សម្រាក ម្ល៉ោះហើយវត្តសំពៅប្រាំ ក៏ទៅជារម្យណីយដ្ឋានមួយដែលគេស្គាល់ច្រើនដែរ។

Friday, February 11, 2011
ផែនទីក្រុងកំពត
កំពត គឺជាខេត្ដមួយក្នុងចំណោមខេត្ដទាំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅផ្នែកខាង ត្បូងនៃផ្ទៃប្រទេស និងមានមានចំងាយ ១៤៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ ៣ ។ ខេត្ដកំពតមានព្រំប្រទល់ខាងជើងជាប់នឹងខេត្ដកំពង់ស្ពឺ ខាងកើតជាប់នឹងខេត្ដតាកែវ ខាងលិចជាប់នឹងខេត្ដ ព្រះសីហនុ ខាងត្បូងជាប់នឹងប្រទេសវៀតណាម ។ ប្រជាជនភាគច្រើននៅក្នុងខេត្ដនេះភាគច្រើនជាកសិករ និងអ្នកនេសាទសមុទ្រ ។ នៅក្នុងវិស័យសុខាភិបាល ខេត្ដកំពតមានស្រុកប្រតិបត្ដិចំនួនបួនគឺៈ ស្រុកប្រតិបត្ដិ កំពត , កំពង់ត្រាច , អង្គរជ័យ និង ឈូក ។
Subscribe to:
Comments (Atom)